បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Schottel នាយកសហព័ន្ធបាល់ទាត់អូទ្រីសបាននិយាយអំពីលោក Rangnick ថា៖
“នៅពេលដែលក្លឹបដូចជា Bayern មករក វាអាចយល់បានថាអ្នកនឹងគិតអំពីចំណាប់អារម្មណ៍មួយនេះ។ វាមានពេលវេលាកំណត់ដែលក្លឹប Bayern ចង់បានចម្លើយ ដែលយើងទាំងអស់គ្នាចង់ដឹងដូចគ្នា។ ការសម្រេចចិត្តនឹងត្រូវធ្វើឡើងក្នុងរយៈពេលមួយឬពីរសប្តាហ៍ទៀត”៕