បរទេស៖ ក្លឹប Crystal Palace បានបញ្ជាក់អំពីតម្លៃរបស់កីឡាករ Eberechi Eze និងកីឡាករ Michael Olise ប្រមាណ ១២០លានផោន ដែលកំពុងមានព័ត៌មានក្នុងការផ្ទេរទៅកាន់ក្លឹប Tottenham និងក្លឹប Manchester City។
នេះបើយោងតាមការចេញផ្សារបស់ BBC Sport បានអោយដឹងថាក្លឹប Crystal បានទាមទារនៅតម្លៃ ៦០លានផោនសម្រាប់កីឡាករម្នាក់ ខណៈកីឡាករទាំង ២រូបមានកុងត្រាជាមួយក្លឹបដល់ឆ្នាំ២០២៧៕



