បរទេស៖ ក្លឹប Juventus បានរាយការណ៍អំពីការពិចារណាក្នុងការលក់ខ្សែបម្រើ Weston McKennie សញ្ជាតិអាមេរិកនៅរដូវក្តៅនេះ ប្រសើរជាត្រូវបាត់បង់គាត់ដោយគ្មានតម្លៃខ្លួន។

នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹប Juventus មិនបានឈានដល់ការព្រមព្រៀងទៅលើកុងត្រាថ្មីជាមួយនឹងកីឡាករវ័យ២៥ឆ្នាំនេះទេ ដូច្នេះហើយពួកគេអាចនឹងព្យាយាមលក់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយទាញយកអត្ថប្រយោជន៍ពីការបង្ហាញទម្រង់លេងដ៏ល្អរបស់គាត់៕



