បរទេស៖ ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Brentford កីឡាករ Ivan Toney នៅរដូវក្តៅនេះ ជាផ្នែកនៃការផ្លាស់ប្តូររបស់លោក Sir Jim Ratcliffe ។
កីឡាករ Toney កំពុងមានពាក្យចចាមអារ៉ាមក្នុងការផ្ទេរនៅរដូវក្តៅនេះ ជាមួយក្លឹបមួយចំនួនដូចជាក្លឹប Arsenal និង Chelsea ដែលបានបង្ហាញចំណាប់អារម្មណ៍ចង់បានគាត់។ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាកីឡាករវ័យ ២៨ឆ្នាំរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹបបិសាចក្រហម ហើយអាចនឹងត្រូវផ្ទេរយកគាត់នៅរដូវក្តៅ ដែលវាជាគោលដៅរបស់លោក Ratcliffe ក្នុងការនាំយកខ្សែប្រយុទ្ធដែលមានបទពិសោធន៍មកកកាន់ក្លឹប៕