បរទេស៖ គ្រូបង្វឹកក្លឹប Feyenoord លោក Arne Slot បានសារភាពថាគាត់ចង់ទៅដឹកនាំក្លឹប Liverpool ហើយបានបញ្ជាក់អំពីការចរចារបស់គាត់ ដើម្បីទៅកាន់តំណែងជំនួសលោក Jurgen Klopp នៅកីឡដ្ឋាន Anfield។
លោក Arne Slot បានប្រាប់ទៅកាន់ ESPN ថា៖ “រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបានគឺក្លឹបកំពុងចរចា។ ខ្ញុំនៅក្នុងបន្ទប់រង់ចាំ វាច្បាស់ណាស់សម្រាប់ខ្ញុំថាខ្ញុំចង់ទៅ Liverpool ។ ឥឡូវនេះខ្ញុំកំពុងរង់ចាំមើលថាតើក្លឹប នឹងឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែខ្ញុំមានទំនុកចិត្តគ្រប់យ៉ាងលើរឿងនោះ ឥឡូវវាអាស្រ័យលើក្លឹប ហើយក្នុងនាមជាតួអង្គសំខាន់ដែលអ្នកត្រូវតែគោរពរឿងនោះនឹងកាន់តែច្បាស់នៅថ្ងៃខាងមុខ”៕



