Man Utd កំពុងចាប់អារម្មណ៍ទៅលើខ្សែការពាររបស់ Fulham

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹប Manchester United បានចាប់អារម្មណ៍ទៅលើខ្សែការពារ Tosin Adarabioyo របស់ក្លឹប Fulham។

Tosin Adarabioyo

កីឡាករ Adarabioyo ជិតផុតកុងត្រាជាមួយនឹងក្លឹប Fulham ហើយ ដោយបង្ហាញអំពីពន្លឺនៃការដោះដូរសម្រាប់ទីផ្សារនារដូវកាលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយក្លឹប Manchester United មិនមែនជាក្លឹបតែមួយគត់ដែលប្រជែងចង់ចុះហត្ថលេខាយកកីឡាករវ័យ ២៦ឆ្នាំនោះទេ។ ក្នុងនោះក៏មានក្លឹបមួយចំនួននៅ Premier League ដូចជា Newcastle, Chelsea និង Tottenham ដែលបានបង្ហាញការចាប់អារម្មណ៍ចំពោះទេពកោសល្យរបស់ខ្សែការពាររូបនេះផងដែរ៕

Previous articleវីរបុរសរបស់ក្លឹប Man Utd បង្ហើបតម្រុយទៅធ្វើអ្នកចាត់ការនៅលីគអេស្ប៉ាញ
Next articleBayern គ្រោងអនុញ្ញាតអោយអ្នកចាំទី Peretz ខ្ចីជើងទៅក្លឹបផ្សេង