Bayern គ្រោងអនុញ្ញាតអោយអ្នកចាំទី Peretz ខ្ចីជើងទៅក្លឹបផ្សេង

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាកីឡាករ Daniel Peretz ជិតចាកចេញពីក្លឹប Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង។ ដោយនេះជាផែនការ ដែលវាអាចអោយគាត់ទទួលបានម៉ោងលេងបន្ថែមទៀត។

ក្នុងនោះក៏មានការពិភាក្សាជាមួយនឹងក្លឹប Anderlecht។ ក្នុងនោះក្លឹប Brondby IF និងក្លឹប Kobenhavn ក៏បានចូលរួមប្រជែងផងដែរ ដោយក្លឹបទាំង ២ បានធ្វើការសាកសួរអំពីកីឡាករ Daniel Peretz។

Image

គួរបញ្ជាក់ថាមិនទាន់មាន កិច្ចព្រមព្រៀងជាមួយក្រុមណាមួយនៅឡើយទេ។ ក្លឹប Bayern ពេញចិត្តនឹងកីឡាករ Peretz និងទម្រង់លេងរបស់គាត់ក្នុងការហ្វឹកហាត់៕

Previous articleMan Utd កំពុងចាប់អារម្មណ៍ទៅលើខ្សែការពាររបស់ Fulham
Next articleលោក Todd Boehly និយាយដល់ទម្រង់លេងរបស់ក្លឹបតោខៀវថា