បរទេស៖ លោក Mauricio Pochettino ទំនង់ជានៅបន្តជាមួយក្លឹប ខណៈដែលសហម្ចាស់ក្លឹប Chelsea លោក Todd Boehly មានការចាប់អារម្មណ៍ជាមួយនឹង “ទម្រង់លេងដ៏ល្អ” របស់ក្រុមនៅប៉ុន្មានប្រកួតចុងក្រោយនេះ។
លោក Todd Boehly បាននិយាយនៅក្នុងសន្និសីទ Sportico ក្នុងទីក្រុង Los Angeles ថា៖ “យើងបានឃើញការប្រកួតប៉ុន្មានដងចុងក្រោយមកនេះ យ៉ាងហោចណាស់យើងបានតាមស្មើរជាមួយនឹងក្លឹប Aston Villa នៅតង់ទី២ (ស្មើរ ២-២), Tottenham (ឈ្នះ ២-០) និង West Ham (ឈ្នះ ៥-០) ដែលពួកយើងលេងបានយ៉ាងល្អ”៕