ទោះបីព្រមព្រៀងគ្នារួចហើយ!! ប៉ុន្តែ Barca ត្រូវរង់ចាំរឿងនេះសិន ទើបអាចផ្ទេរយកកីឡាករ Guido Rodriguez បាន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona និងកីឡាករ Guido Rodriguez បាននិយាយព្រមព្រៀងនៅនឹងកន្លែងតាំងពី ២សប្តាហ៍មុន ហើយក៏បានទទួលការយល់ព្រមពីលោក Xavi ផងដែរ។

Image

ដើម្បីអាចចុះហត្ថលេខាជាផ្លូវការបាន ខាងក្លឹប Barcelona ត្រូវរង់ចាំការអនុញ្ញាតពាក់ព័ន្ធជាមួយនឹង Financial Fair Play សិន។ កុងត្រាមានរយៈពេល ២ឆ្នាំ ជាមួយនឹងជម្រើសបន្ថែម ១២ខែទៀត រហូតដល់ឆ្នាំ ២០២៧៕

Previous articleទោះឈ្នះជើងឯកលីគកំពូលហើយក្តី ក៏ព្រះខ័នរាជស្វាយរៀង នៅតែប្រឹងប្រែងយកឈ្នះវិសាខា ៥-១ ក្នុងជំនួប Top 4
Next articleMan Utd នឹងយកកីឡាករ Benfica ម្នាក់នេះមកជំនួសកន្លែង Casemiro