បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport BILD បានអោយដឹងថាក្លឹប Real Madrid កំពុងពិចារណាលើខ្សែបម្រើរបស់ក្លឹប Bayer Leverkusen កីឡាករ Florian Wirtz ជាអ្នកមកជំនួសកន្លែងរបស់កីឡាករ Toni Kroos នៅរដូវក្តៅ ២០២៥។
កីឡាករ Wirtz ដែលមានវ័យ ២១ឆ្នាំ គឺជាកីឡាករឆ្នើមរបស់ក្លឹប Bayer Leverkusen ជាពិសេសគឺបានជួយក្លឹបអោយបានឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League។ ការបង្ហាញនៅទម្រង់លេងដ៏ល្អរបស់គាត់បានធ្វើអោយមានក្លឹបជាច្រើនចាប់អារម្មណ៍ទៅលើគាត់ដូចជាក្លឹប Manchester City, Arsenal, Bayern Munich និង Real Madrid ។
ទោះបីជាទទួលបានសំណើរដ៏គួរអោយទាក់ទាញយ៉ាងណាក៏ដោយ ក៏កីឡាករ Wirtz បង្ហាញនៅទំនោរក្នុងការបន្តស្នាក់នៅជាមួយនឹងក្លឹប Bayer Leverkusen នាឆ្នាំបន្ទាប់ទៀត។ សម្រាប់ការផ្ទេរយករូបគាត់អាចមានតម្លៃខ្ពស់ ហើយតាមការប៉ាន់ស្មានប្រមាណ ១៥០លានអឺរ៉ូ៕