បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹប Bayer Leverkusen និង Juventus កំពុងនាំមុខគេក្នុងការប្រជែងយកខ្សែការពារ Yan Couto របស់ក្លឹប Manchester City ក្នុងទីផ្សារដោះដូរកីឡាករខាងមុខ។
កីឡាករ Couto ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Girona បានបង្ហាញនៅទម្រង់លេងយ៉ាងល្អ និងទទួលបានការកោះហៅជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលផងដែរ។ បើទៅបីជាបង្ហាញទម្រង់លេងយ៉ាងល្អក៏ដោយ ក៏គេមើលឃើញថាកីឡាករ Couto អាចទទួលបានការលេងនៅជម្រើសដំបូងសម្រាប់ក្លឹបផ្សេង ជាជាងជាប់ជម្រើសដំបូងនៅក្រោមការដឹកនាំរបស់លោក Pep Gaurdiola នៅកីឡដ្ឋាន Etihad។
ម្ចាស់ជើងឯក Bundesliga ក្លឹប Leverkusen បានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Couto យ៉ាងខ្លាំង ដោយសារអាចជាជម្រើសក្នុងការមកជំនួសកន្លែងរបស់កីឡាករ Jeremie Grimpong ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹប Manchester United។ ក្នុងនោះក្លឹប Juventus ក៏បានសាកសួរអំពីស្ថានភាពរបស់កីឡាករ Couto ដោយសារតែឃើញនៅទម្រង់លេងរបស់គាត់៕