Ancelotti សម្លឹងឃើញកីឡាករ Leverkusen មកជំនួសកន្លែងរបស់ Toni Kroos

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport BILD បានអោយដឹងថាក្លឹប Real Madrid កំពុងពិចារណាលើខ្សែបម្រើរបស់ក្លឹប Bayer Leverkusen កីឡាករ Florian Wirtz ជាអ្នកមកជំនួសកន្លែងរបស់កីឡាករ Toni Kroos នៅរដូវក្តៅ ២០២៥។

កីឡាករ Wirtz ដែលមានវ័យ ២១ឆ្នាំ គឺជាកីឡាករឆ្នើមរបស់ក្លឹប Bayer Leverkusen ជាពិសេសគឺបានជួយក្លឹបអោយបានឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League។ ការបង្ហាញនៅទម្រង់លេងដ៏ល្អរបស់គាត់បានធ្វើអោយមានក្លឹបជាច្រើនចាប់អារម្មណ៍ទៅលើគាត់ដូចជាក្លឹប Manchester City, Arsenal, Bayern Munich និង Real Madrid ។

ទោះបីជាទទួលបានសំណើរដ៏គួរអោយទាក់ទាញយ៉ាងណាក៏ដោយ ក៏កីឡាករ Wirtz បង្ហាញនៅទំនោរក្នុងការបន្តស្នាក់នៅជាមួយនឹងក្លឹប Bayer Leverkusen នាឆ្នាំបន្ទាប់ទៀត។ សម្រាប់ការផ្ទេរយករូបគាត់អាចមានតម្លៃខ្ពស់ ហើយតាមការប៉ាន់ស្មានប្រមាណ ១៥០លានអឺរ៉ូ៕

Previous articleMan City ផ្តាំទៅអ្នកតំណាងរបស់កីឡាករ Lucas Paqueta ថា
Next articleLeverkusen និង Juventus កំពុងប្រជែងគ្នាយកខ្សែការពាររបស់ Man City