បរទេស៖ ខ្សែបម្រើសញ្ជាតិអង់គ្លេស Jordan Henderson អាចនឹងចាកចេញពីក្លឹប Ajax នៅក្នុងរដូវក្តៅនេះ ក្រោយទើបតែផ្ទេរមកកាន់ក្លឹបនេះកាលពីខែមករា។
កាលពីរដូវក្តៅមុន វីរបុរសរបស់ក្លឹប Liverpool បានផ្ទេរទៅលេងនៅលីគ Saudi Pro League។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការមិនសប្បាយចិត្តជាមួយក្លឹប Al-Ettifaq ក្នុងពាក់កណ្តាលរដូវកាលដំបូងនៃរដូវកាលនេះ កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានផ្លាស់ទៅក្លឹប Ajax។ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាតារាឆ្នើមជម្រើសសញ្ជាតិអង់គ្លេសរូបនេះ អាចនឹងត្រូវបង្ខំចិត្តចាកចេញពីទឹកដីហូឡង់៕