James Milner និង Danny Welbeck បន្តកុងត្រាថ្មីជាមួយក្លឹប Brighton

បរទេស៖ ក្លិប Brighton នៃក្របខ័ណ្ឌ Premier League បានប្រកាសកាលពីថ្ងៃអង្គារថាកីឡាករ James Milner និងកីឡាករ Danny Welbeck បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៦។

សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹបបានសរសេរថា៖ “អតីតកីឡាករជម្រើសជាតិអង់គ្លេស James Milner និង Danny Welbeck ទាំងពីរនាក់បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយក្លឹប។ ដោយកីឡាករ James បានបន្តកិច្ចសន្យារបស់គាត់សម្រាប់មួយរដូវកាលបន្ថែមទៀត ខណៈដែលកីឡាករ Danny បានចុះកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំរហូតដល់ខែមិថុនា ឆ្នាំ២០២៦”៕

Previous articleក្លឹបយក្សនៅអាឡឺម៉ង់ បង្ហាញចំណាប់អារម្មណ៍ទៅលើ Bruno Fernandes
Next articleMan Utd ចេញមកប្រជែងយកកីឡាកររបស់ក្លឹប Fulham