លោក Sir Jim Ratcliffe ចង់បានខ្សែប្រយុទ្ធរបស់ក្លឹប Aston Villa

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាក្លឹប Manchester United ត្រូវបានរាយការណ៍ថាកំពុងតែពិចារណាលើការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Ollie Watkins របស់ក្លឹប ​Aston Villa។

កីឡាករ Ollie Watkins បានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងរដូវកាលនេះ​ក្រោយអាចស៊ុតបញ្ចូលទីបាន ២៧គ្រាប់នឹងបានយកឈ្នះកំណត់ត្រារបស់កីឡាករ Christian Benteke ដែលស៊ុតបញ្ចូលទីបាន ១៩គ្រាប់នៅ Premier League សម្រាប់ក្លឹប Villa។

Watkins-Villa

កីឡាករ Watkins គឺសាកសមទៅនឹងទម្រង់លេងជាខ្សែប្រយុទ្ធកណ្តាលដែលម្ចាស់ភាគហ៊ុនរបស់ក្លឹប United លោក Sir Jim Ratcliffe ចង់ទិញ។ គោលដៅ គឺដើម្បីពង្រឹងនៅតំបន់ប្រយុទ្ធជាមួយនឹងជម្រើសដើម្បីគាំទ្រដល់កីឡាករ Rasmus Hojlund។

ទោះយ៉ាងណាក៏ដោយ ការធានាការផ្ទេរ Watkins អាចជាបញ្ហាប្រឈម។ ខណៈក្លឹប Aston Villa មានសិទ្ធិលេងនៅ Champions League នៅរដូវកាលក្រោយ ហើយថ្មីៗកីឡាករ Watkins បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំជាមួយក្លឹបផងដែរ៕

Previous articleក្លឹប ២នេះ សម្រេចចិត្តដកខ្លួនពីការប្រជែងយក Casemiro ហើយ
Next articlePSG នឹងផ្តល់ជម្រើសមួយនេះសម្រាប់កីឡាករ Xavi Simons