បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ការសែត The Guardian បានអោយដឹងថាក្លឹបនៅអារ៉ាប៊ីសាអូឌីតបានដាក់គោលដៅជាថ្មីម្តងទៀតក្នុងការចុះហត្ថលេខាយកតារាបាល់ទាត់ល្បីៗនៅតំបន់អឺរ៉ុប ហើយក្នុងនោះ Mohamed Salah និង Alisson Becker របស់ក្លឹប Liverpool ក៏ជាគោលដៅផងដែរ។
កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះធ្លាប់ជាគោលដៅរបស់ក្លឹប Al-Ittihad កាលពីលើកមុន ហើយក្លឹបមួយនេះធ្លាប់ដាក់សំណើរដែលមានតម្លៃ ១៥០លានផោនផងដែរ ប៉ុន្តែត្រូវបានបដិសេធដោយក្លឹប Liverpool។ ទោះជាយ៉ាងណាក៏ដោយ ពួកគេសុខចិត្តព្យាយាមម្តងទៀតសម្រាប់កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ ហើយក៏នឹងដាក់សំណើរទិញអ្នកចាំទីសញ្ជាតិប្រេស៊ីល Alisson Becker ផងដែរ៕