បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្រុមជម្រើសជាតិអាឡឺម៉ង់ក្រោមការដឹកនាំរបស់លោក Julian Nagelsmann បានចេញនៅបញ្ជីឈ្មោះកីឡាករបឋមសម្រាប់ត្រៀមយុទ្ធធានាការ Euro ២០២៤ ហើយ។ ដោយក្នុងនោះកីឡាករ Hummels, Goretzka, Brandt, Adeyemi, Süle, Werner និង Gnabry មិនស្ថិតនៅក្នុងបញ្ជីឈ្មោះនោះទេ។
ខណៈអ្នកចាំទីមានកីឡាករ Neuer, Ter Stegen, Nübel, Baumann។
តំបន់ការពារមានកីឡាករ Schlotterbeck, Tah, Koch, Mittelstädt, Kimmich, Rüdiger, Raum, Anton, Henrichs។
តំបន់បម្រើមានកីឡាករ Pavlovic, Andrich, Groß, Gündogan, Wirtz, Musiala, Toni Kroos។
តំបន់ប្រយុទ្ធមានកីឡាករ Füllkrug, Führich, Havertz, Sané, Undav, Müller, Beier។
គួរបញ្ជាក់ថា កីឡាករម្នាក់ទៀតនឹងត្រូវចាកចេញពីក្រុមមុនការចាប់ផ្តើម Euros ខណៈមានតែកីឡាករ ២៧ប៉ុណ្ណោះដែលមានឈ្មោះសម្រាប់ព្រឹត្តិការ Euro៕