បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Nagelsmann បាននិយាយអំពីការមិនដាក់បញ្ចូលកីឡាករ Hummels និង Goretzka សម្រាប់ព្រឹត្តិការណ៍ Euro ២០២៤ថា៖
“ខ្ញុំបាននិយាយយូរជាមួយ Hummels និង Goretzka។ ពួកគេមានការខកចិត្តយ៉ាងខ្លាំង ខណៈដែលពួកគេមិនមានឈ្មោះនៅក្នុងបញ្ជី។ ខ្ញុំបានព្យាយាមពន្យល់ពីមូលហេតុដែលពួកគេមិនត្រូវបានរាប់បញ្ចូល។ វាអាចយល់បានថាពួកគេសោកសៅ”៕