ក្លឹប Juventus កំពុងចរចាជាមួយនឹងបុរសម្នាក់នេះ ក្នុងតំណែងជាគ្រូបង្វឹកថ្មី

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus និងលោក Max Allegri នឹងចែកផ្លូវគ្នា ហើយគាត់មិនមែនជាអ្នកចាត់ការក្លឹបនៅរដូវកាលក្រោយនោះទេ ដូចដែលផែនការបានបញ្ចាក់កាលពីកុម្ភៈមក។

បេក្ខភាពអាទិភាពរបស់ក្លឹប Juventus ក្នុងនាមជាគ្រូបង្វឹកថ្មី គឺលោក​ Thiago Motta ហើយកុងត្រារយៈពេល ៣ឆ្នាំត្រូវបានដាក់សំណើរទៅកាន់គ្រូបង្វឹកក្លឹប Bologna មួយនេះ ដើម្បីធ្វើការសម្រេចចិត្ត៕

Previous articleលោក Nagelsmann បានពន្យល់កីឡាករទាំង ២ អំពីមូលហេតុដែលមិនជាប់ជម្រើសជាតិ
Next articleអ្នកចាំទី Ederson នឹងត្រូវខកខានជួយក្រុម Man City