បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus និងលោក Max Allegri នឹងចែកផ្លូវគ្នា ហើយគាត់មិនមែនជាអ្នកចាត់ការក្លឹបនៅរដូវកាលក្រោយនោះទេ ដូចដែលផែនការបានបញ្ចាក់កាលពីកុម្ភៈមក។
បេក្ខភាពអាទិភាពរបស់ក្លឹប Juventus ក្នុងនាមជាគ្រូបង្វឹកថ្មី គឺលោក Thiago Motta ហើយកុងត្រារយៈពេល ៣ឆ្នាំត្រូវបានដាក់សំណើរទៅកាន់គ្រូបង្វឹកក្លឹប Bologna មួយនេះ ដើម្បីធ្វើការសម្រេចចិត្ត៕