បរទេស៖ គ្រូបង្វឹកក្លឹប Bayern Munich លោក Thomas Tuchel គ្រោងនឹងចុះកិច្ចសន្យាថ្មីជាមួយក្លឹប ប៉ុន្តែគាត់បានទាមទារអោយក្លឹបធ្វើនៅរឿង ២យ៉ាងដើម្បីធានាអោយគាត់នឹងបន្តកុងត្រាថ្មីជាមួយ។
.png?auto=webp&format=pjpg&width=3840&quality=60)
ដូចដែលបានចេញផ្សាយដោយសារព័ត៌មាន The Independent បានអោយដឹងថា អតីតគ្រូបង្វឹក Chelsea បានស្នើសុំឱ្យក្លឹបធ្វើការចុះហត្ថលេខាលើប្រធានក្រុម Manchester United កីឡាករ Bruno Fernandes ។ តាមប្រភពដដែរបានអោយដឹងថាខ្សែបម្រើប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះហាក់មានភាពមិនច្បាស់លាស់នៅ Old Trafford ក្នុងរដូវកាល ហើយគាត់អាចនឹងលេងបានល្អនៅក្លឹប Bayern ខណៈក្លឹបអាចនឹងបាត់បង់កីឡាករ Jamal Musiala នៅដើមរដូវកាលក្រោយ ដោយមានការចាប់អារម្មណ៍ពីក្លឹប Manchester City៕



