បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Jesús Navas បានផ្ញើសារទៅកាន់អ្នកគាំទ្រថា៖
“ជូនចំពោះអ្នកគាំទ្រ Sevilla វាជាថ្ងៃដ៏សោកសៅសម្រាប់ខ្ញុំ។ ខ្ញុំមិនដែលរំពឹងថានឹងមកដល់ថ្ងៃនេះទេ។ ខ្ញុំមិនអាចជឿបានទេ។ ក្លឹប Sevilla គឺជាផ្ទះរបស់ខ្ញុំ ហើយខ្ញុំមិនដែលទទួលបានការហៅពីក្លឹបដើម្បីបន្តកុងត្រានោះទេ។ មិនមានសូម្បីតែមួយ។ ការហៅគឺសូន្យ។ ខ្ញុំមិនបានយល់ព្រមអ្វីជាមួយក្លឹបផ្សេងទេ។ គូរស្នេហ៍របស់ខ្ញុំ គឺក្លឹប Sevilla”៕