បរទេស៖ អ្នកចាំទី Aaron Ramsdale របស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាបានទាក់ទាញនៅក្រសែភ្នែករបស់ក្លឹប Newcastle United។ ហើយសារិកាព្រៃ នឹងព្យាយាមបញ្ចប់ការចុះហត្ថលេខាលើអ្នកចាំទីជម្រើសទី២ របស់ក្រុម Arsenal នៅរដូវក្តៅនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាលោក Eddie Howe ដែលធ្លាប់បានធ្វើការជាមួយនឹងកីឡាករ Ramsdale កាលនៅក្លឹប Bournemouth មានបំណង់ចង់បានកីឡាករវ័យ ២៦ឆ្នាំរូបនេះមកកកាន់ St. James’ Park ដើម្បីធ្វើជាការប្រកួតប្រជែងសម្រាប់តំណែងអ្នកចាំទីជាមួយនឹងកីឡាករ Nick Pope។ សម្រាប់ការផ្ទេរនេះខាងក្លឹបមានទីតាំងនៅភាគខាងជើងបានត្រៀមនៅទឹកប្រាក់ ១៥លានផោន ខណៈក្លឹប Arsenal ក៏មានបំណង់ចង់លក់នៅអ្នកចាំទីរូបនេះដូចគ្នា៕