Aston ចង់បានខ្សែបម្រើប្រយុទ្ធ Chelsea មកពង្រឹងក្រុមសម្រាប់រដូវកាលក្រោយ

បរទេស៖ ស្ថានភាពរបស់កីឡាករ Conor Gallagher នៅក្លឹប Chelsea នៅតែមិនប្រាកដប្រជា ខណៈដែលមានក្លឹបមួយចំនួននៅ Premier League បង្ហាញចំណាប់អារម្មណ៍ទៅលើខ្សែបម្រើរូបនេះនារដូវក្តៅ។

Conor Gallagher Chelsea West Ham

កីឡាករ Gallagher គឺជាកីឡាករមួយរូបដែលបានបង្ហាញខ្លួនជាប់លាប់មួយរូបរបស់ក្លឹប Chelsea ក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Mauricio Pochettino ។ ជាមួយនឹងកុងត្រារបស់កីឡាករវ័យ ២៤ឆ្នាំរូបនេះដែលនឹងផុតនៅក្នុងរដូវក្តៅក្រោយ ខាងក្លឹបតោខៀវមិនទាន់ធ្វើការពិភាក្សាអំពីកុងត្រាថ្មីជាមួយនឹងកីឡាករ Gallagher។ ដូច្នេះបានធ្វើអោយក្លឹបមួយចំនួននៅ Premier League មានការចាប់អារម្មណ៍ទៅលើខ្សែបម្រើរូបនេះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Telegraph បានអោយដឹងថាក្លឹប Aston Villa គឺជាក្លឹបមួយក្នុងចំណោមក្លឹបផ្សេងទៀតដែលចាប់អារម្មណ៍ចង់បានគាត់មកពង្រឹងនៅក្រុមរបស់ខ្លួន ដើម្បីត្រៀមក្នុងការប្រជែង Champions League នៅរដូវកាលក្រោយ៕

Previous articleក្លឹប ២នេះ!! ចេញមកប្រជែងគ្នាផ្ទេរយកកីឡាករ Emerson Royal របស់ក្លឹប Spurs
Next articleច្បាស់ហើយ!! កីឡាករ Neal Maupay និង Sergio Reguilón នឹងត្រូវវិលទៅកាន់ក្លឹបដើមវិញ