បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Casemiro លើកឡើងអំពីការលេងជាខ្សែការពារកណ្តាលថា៖
“ខ្ញុំធ្លាប់លេងជាខ្សែការពារកណ្តាល ២-៣ដងរួចមក កាលខ្ញុំលេងនៅក្លឹប Real Madrid…. ប៉ុន្តែអ្នកគ្រប់គ្នាដឹងថាខ្ញុំជាខ្សែបម្រើកណ្តាល។ វាមិនមែនជាតួនាទីដែលខ្ញុំចូលចិត្តធ្វើនោះទេ ប៉ុន្តែអ្នកដឹងទេថា ខ្ញុំធ្វើវាដោយឆន្ទៈល្អបំផុតនៅក្នុងពិភពលោក”៕