លោក Gareth Southgate បង្ហើបអំពីដំណឹងនៃការចូលនិវត្តន៍

បរទេស៖ លោក Gareth Southgate បានបញ្ជាក់ថាគាត់អាចនឹងដើរចេញពីតំណែងគ្រូបង្វឹកក្រោយចប់ព្រឹត្តិការណ៍ Euro ២០២៤ ខណៈបានបិទចោលការពិភាក្សាជាមួយនឹងក្លឹប Manchester United។ លោក Gareth Southgate បាននិយាយថា៖

“ខ្ញុំបានធ្វើការនៅក្នុងអគារនេះអស់រយៈពេលជាង ១០ឆ្នាំហើយ មហិច្ឆតាគឺចង់ឈ្នះការប្រកួត។ ដូច្នេះ គ្មានអ្វីសម្រាប់យើងពិចារណាទេ រហូតដល់យើងធ្វើវាបាន។ ហើយប្រសិនបើយើងអាចធ្វើវាបាន ប្រហែលជាខ្ញុំនឹងចូលនិវត្តន៍ ហើយមិនធ្វើអ្វីសោះ”៕

Previous articleBayern កំពុងពិភាក្សាជាមួយនឹង Burnley ចំពោះរឿងលោក Kompany
Next articleVictor Osimhen បើកចំហរក្នុងការទៅចូលរួមជាមួយក្លឹបយក្សនៅ Premier League