ក្រោយធ្លាយដំណឹងចាកចេញរបស់ Mats Hummels !! មានក្លឹប២ នៅអ៊ីតាលីចង់បានគាត់

បរទេស៖ វីរបុរសក្លឹប Borussia Dortmund កីឡាករ Mats Hummels គ្រោងនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ហើយក្លឹបនៅ Serie A ចំនួនពីរចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្ទេរយកខ្សែការពាររូបនេះ។

យោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាអនាគតរបស់កីឡាករ Hummels នៅមិនទាន់ធ្វើការសម្រេចចិត្តនោះទេ ខណៈគាត់អាចនឹងចូលនិវត្តន៍ ជាជាងបន្តកុងត្រាជាមួយនឹងក្លឹប Dortmund ឫក៏ផ្ទេរចេញ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពដដែរបានអោយដឹងថាក្លឹប AC Milan និង Juventus បានបង្ហាញការចាប់អារម្មណ៍ទៅលើខ្សែការពារកណ្តាលរូបនេះ ដើម្បីមកពង្រឹងនៅក្រុមរបស់ខ្លួនសម្រាប់រដូវកាលក្រោយ និងដើម្បីប្រជែងពាន Serie A៕

Previous articleលោក Pep Guardiola និយាយអំពីលោក Kompany និងក្លឹប Bayern
Next articleក្លឹបមួយនេះត្រៀមលុយ ១០០លានអឺរ៉ូផ្ទេរយកកីឡាករ Khvicha Kvaratskhelia