ក្លឹបមួយនេះត្រៀមលុយ ១០០លានអឺរ៉ូផ្ទេរយកកីឡាករ Khvicha Kvaratskhelia

បរទេស៖ ក្លឹប Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ចំណាយប្រាក់​ជិត ១០០លាន​អឺរ៉ូ​ក្នុង​រដូវ​ក្ដៅ​នេះ​សម្រាប់ការផ្ទេរយកកីឡាករ Khvicha Kvaratskhelia របស់ក្លឹប Napoli ខណៈ​ពួកគេ​សម្លឹង​រក​ការ​បំពេញ​ចន្លោះ​ដែល​បន្សល់​ទុក​ដោយ​ការ​ចាកចេញ​របស់កីឡាករ Kylian Mbappe។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Gazzetta dello Sport បានឲ្យដឹងថាក្លឹប Napoli មិនចង់លោកកីឡាករសញ្ជាតិហ្សកហ្ស៊ីក្នុងរដូវក្តៅនេះទេ ខណៈកីឡាករ Victor Osimhen ក៏រំពឹងទុកថានឹងចាកចេញពីក្លឹបផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ទំហំនៃប្រាក់ដេញថ្លៃនេះអាចទាក់ទាញក្លឹប Napoliឱ្យលក់ពួកគេទាំងពីរ៕

Previous articleក្រោយធ្លាយដំណឹងចាកចេញរបស់ Mats Hummels !! មានក្លឹប២ នៅអ៊ីតាលីចង់បានគាត់
Next articleក្លឹបយក្សចំនួន ៤ ចេញមកប្រជែងយកខ្សែការពារ Leny Yoro