បរទេស៖ ក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនក្នុងការចំណាយប្រាក់ជិត ១០០លានអឺរ៉ូក្នុងរដូវក្ដៅនេះសម្រាប់ការផ្ទេរយកកីឡាករ Khvicha Kvaratskhelia របស់ក្លឹប Napoli ខណៈពួកគេសម្លឹងរកការបំពេញចន្លោះដែលបន្សល់ទុកដោយការចាកចេញរបស់កីឡាករ Kylian Mbappe។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Gazzetta dello Sport បានឲ្យដឹងថាក្លឹប Napoli មិនចង់លោកកីឡាករសញ្ជាតិហ្សកហ្ស៊ីក្នុងរដូវក្តៅនេះទេ ខណៈកីឡាករ Victor Osimhen ក៏រំពឹងទុកថានឹងចាកចេញពីក្លឹបផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ទំហំនៃប្រាក់ដេញថ្លៃនេះអាចទាក់ទាញក្លឹប Napoliឱ្យលក់ពួកគេទាំងពីរ៕