បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Paris Saint-Germain ជិតឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាលើអ្នកចាំទី Matvey Safonov របស់រុស្ស៊ីពីក្លឹប Krasnodar។
ក្លឹប PSG ជឿជាក់ថាគាត់ជាអ្នកមានទេពកោសល្យដ៏អស្ចារ្យ ហើយការពិភាក្សាគឺស្ថិតនៅដំណាក់កាលចុងក្រោយលើកញ្ចប់ប្រាក់ ២០លានអឺរ៉ូ ដែលរួមបញ្ចូលនៅតម្លៃបន្ថែមផ្សេងទៀត។ វានៅតែមានព័ត៌មានលម្អិតចុងក្រោយដែលត្រូវបញ្ជាក់អោយច្បាស់ និងអាចបោះត្រាសម្រេចការផ្ទេរមួយនេះ៕