បរទេស៖ នេះបើយោងតាមការចេញផ្សាយ Sport Bild បានអោយដឹងថាក្លឹបហង្សក្រហម Liverpool បានចូលរយមប្រជែងដើម្បីចុះហត្ថលេខាយកខ្សែបម្រើស្លាបរបស់ក្លឹប Mainz ដែលមានវ័យ ១៩ឆ្នាំ កីឡាករ Brajan Gruda នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ យ៉ាងណាមិញ ក្រុមហង្សក្រហមនឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្លឹបក្នុងក្របខ័ណ្ឌ Premier League ដូចជា Newcastle និង Aston Villa រួមទាំងក្លឹបនៅអាឡឺម៉ង់មួយចំនួនផងដែរដូចជា Bayer Leverkusen, Borussia Dortmund និង RB Leipzig។
កីឡាករ Gruda មានកុងត្រាជាមួយនឹងក្លឹប Mainz រហូតដល់ឆ្នាំ២០២៦ ហើយក្លឹបនៅអាឡឺម៉ងមានបំណង់ចង់លក់កីឡាកររូបនេះក្នុងតម្លៃប្រមាណ ២០លានអឺរ៉ូ៕