បរទេស៖ នេះបើយោងតាមការចេញផ្សាយកាសែត The Sun បានអោយដឹងថាក្លឹប Chelsea ត្រៀមរួចរាល់ក្នុងការប្រជែងជាមួយនឹងក្លឹប Manchester United ខណៈពួកគេសម្លឹងរកមើលការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអាហ្សង់ទីនកីឡាករ Aaron Anselminino នៅរដូវក្តៅ។
កីឡាករ Aaron Anselminino បានចុះហត្ថលេខាលើកុងត្រាថ្មិជាមួយនឹងក្លឹប Boca Juniors ដែលមានសុពលភាពដល់ឆ្នាំ២០២៨ ហើយក្លឹបនៅអាហ្សង់ទីនត្រូវបានគេរាយការណ៍ថាបានកំណត់តម្លៃផ្តាច់កុងត្រាប្រមាណ ១៥.៧២លានផោន៕