ក្លឹប Liverpool ចេញមកប្រជែងយកខ្សែបម្រើស្លាបរបស់ក្លឹប Mainz

បរទេស៖ នេះបើយោងតាមការចេញផ្សាយ Sport Bild បានអោយដឹងថាក្លឹបហង្សក្រហម Liverpool បានចូលរយមប្រជែងដើម្បីចុះហត្ថលេខាយកខ្សែបម្រើស្លាបរបស់ក្លឹប Mainz ដែលមានវ័យ ១៩ឆ្នាំ កីឡាករ Brajan Gruda នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ យ៉ាង​ណា​មិញ ក្រុម​ហង្ស​ក្រហម​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ពី​ក្លឹប​ក្នុង​ក្រប​ខ័ណ្ឌ Premier League ដូចជា Newcastle និង Aston Villa រួមទាំងក្លឹបនៅអាឡឺម៉ង់មួយចំនួនផងដែរដូចជា Bayer Leverkusen, Borussia Dortmund និង RB Leipzig។

Brajan Gruda

កីឡាករ Gruda មានកុងត្រាជាមួយនឹងក្លឹប Mainz រហូតដល់ឆ្នាំ២០២៦ ហើយក្លឹបនៅអាឡឺម៉ងមានបំណង់ចង់លក់កីឡាកររូបនេះក្នុងតម្លៃប្រមាណ ២០លានអឺរ៉ូ៕

Previous articleក្លឹបយក្ស ២នៅ Premier League កំពុងប្រជែងគ្នាយកខ្សែការពារ Aaron Anselminino
Next articleNicolo Zaniolo បញ្ជាក់អំពីភាពមិនច្បាស់លាស់ទៅលើអនាគតខ្លួន