កីឡាករ Alvaro Fernandez នឹងទៅចូលរួមជាមួយក្លឹបយក្សនៅព័រទុយហ្គាល់

បរទេស៖ ក្លឹប Manchester United បានបញ្ជាក់ថាកីឡាករ Alvaro Fernandez បានបញ្ចប់នៅការផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់ក្លឹប Benfica បន្ទាប់ពីចំណាយពេលខ្ចីជើង ៦ខែនៅក្លឹបព័រទុយហ្គាល់។

សេចក្តីថ្លែងការណ៍ផ្លូវការពី United បានសរសេរថា៖ “កីឡាករ Alvaro Fernandez បានចូលរួមជាមួយក្លឹបយក្សព័រទុយហ្គាល់ Benfica ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍។ ក្លឹប Benfica បានប្រើជម្រើសក្នុងការទិញកីឡាកររូបនេះជាអចិន្ត្រៃយ៍ បន្ទាប់ពីគាត់បានចំណាយពេលពាក់កណ្តាលរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងនៅ Estadio da Luz”៕

Previous articleMan Utd បានជួបពិភាក្សាជាមួយគ្រូបង្វឹក ២រូប រួចមកហើយ
Next articleកីឡាករ Oscar កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅប្រេស៊ីល