បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានត្រៀមចុះកុងត្រាជាមួយនឹងលោក Enzo Maresca ជាគ្រូបង្វឹកថ្មី។ លោក Maresca បាននិយាយថា “បាទ” រួចរាល់ហើយសម្រាប់គម្រោងរបស់ក្លឹប Chelsea ជាមួយនឹងកុងត្រារយៈពេល ២ឆ្នាំ បូកនឹងជម្រើសបន្តនៅឆ្នាំទី ៣ទៀត។
លោក Enzo ចង់បានការងារនេះណាស់ ខណៈក្លឹប Chelsea ក៏ចង់បាន Maresca ដូចគ្នា ដូច្នេះវាត្រូវការតែពេលវេលាទៀតប៉ុណ្នោះដើម្បីព្រមព្រៀងនៅប្រាក់សំណង់សម្រាប់ក្លឹប Leicester City។ ការចរចាបានធ្វើឡើងរួចរាល់ហើយ ខណៈក្លឹប Chelsea ចង់បានលោក Maresca ធ្វើជាគ្រូបង្វឹកថ្មីនៅក្នុងសប្តាហ៍នេះ៕