បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Aston Villa បានផ្តល់នៅកិច្ចសន្យារយៈពេល ៣ឆ្នាំសម្រាប់កីឡាករ Luton Town និងអតីតខ្សែបម្រើរបស់ Chelsea កីឡាករ Ros Barkey។
កីឡាករ Barkely បានចូលរួមជាមួយនឹងក្លឹប Luton កាលពីរដូវក្តៅមុន បន្ទាប់ពីក្លឹបបានឡើងមកលេងនៅ Premier League។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះក្លឹប Luton Town ត្រូវបានកាត់ទៅលេងនៅ Championship វិញហើយ បន្ទាប់ពីឡើងមកទើបតែបានមួយរដូវកាល ស្របពេលនេះកីឡាករ Barkley កំពុងពិចារណាលើការផ្លាស់ប្តូរ៕