បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Everton កំពុងពិចារណាក្នុងការដាក់សំណើរផ្ទេរយកខ្សែបម្រើ Kalvin Phillips របស់ក្លឹប Manchester City។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះអាចនឹងអនុញ្ញាតអោយចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីគាត់បានចំណាយពេលលេងខ្ចីជើងជាមួយនឹងក្លឹប West Ham។ ក្លឹប Everton បានចេញមកប្រជែង ហើយអាចនឹងនាំយកកីឡាកររូបនេះមកកកាន់ក្លឹបនៅរដូវក្តៅ ជាពិសេសបន្ទាប៉ពីក្លឹប Leeds បានបរាជ័យក្នុងការត្រលប់មកកាន់ Premier League វិញបន្ទាប់ពីចាញ់ក្លឹប Southampton ក្នុងការប្រកួតជម្រុះ Championship៕