អនាគតរបស់កីឡាករ Sardar Azmoun កំពុងស្ថិតក្នុងភាព​ស្រពេចស្រពិល

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Sardar Azmoun កំពុងស្វែងរកគោលដៅថ្មីរបស់ខ្លួន ក្រោយបញ្ចប់ការលេងខ្ចីជើងនៅក្លឹប AS Roma នៅសប្តាហ៍នេះ។

ក្នុងនោះត្រូវបានគេដឹងថា Sevilla នៅតែបង្ហាញចំណាប់អារម្មណ៍លើគាត់ បន្ទាប់ពីបានពិភាក្សាជាមួយគ្នាកាលពីខែមករា ហើយវាក៏អាចជាឪកាសថ្មីក្នុងការធ្វើការពិភាក្សាឡើងវិញ។ ក៏មានក្លឹបជាច្រើនទៀតដែលចាប់អារម្មណ៍លើ Sardar Azmoun ក្នុងនោះគាត់ក៏អាចមានលទ្ធភាពបន្តនៅ Serie A ទៀតដែរ៕

Previous articleSunderland បញ្ជាក់ជុំវិញព័ត៌មានតែងតាំងលោក Raphael Wicky ជាអ្នកចាត់ការថ្មី
Next articleកីឡាករ Luis Guilherme​ ក្លាយជាគោលដៅរបស់ក្លឹប Premier League