លោក Jose Mourinho នឹងក្លាយជាអ្នកចាត់ការថ្មីរបស់ក្លឹប Fenerbahçe

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Fenerbahçe បានឈានដល់ការនិយាយព្រមព្រៀងជាមួយនឹងលោក Jose Mourinho។ កុងត្រាមួយនេះមានរយៈពេល ២ឆ្នាំ ហើយលោក Mourinho ក៏បាននិយាយយល់ព្រមទៅកាន់ក្លឹប Fenerbahçe រួចរាល់ហើយដោយរង់ចាំតែការពិនិត្យទៅលើកុងត្រាប៉ុណ្ណោះ។ នៅក្នុងកុងត្រាក៏មានជម្រើសក្នុងការបន្តកុងត្រាដល់ឆ្នាំ២០២៧។

លោក Mourinho នឹងទៅទីក្រុងឡុងក្នុងការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ហើយនឹងធ្វើការពិនិត្យ និងចុះហត្ថលេខាលើឯកសារជាមួយក្លឹប Fenerbahce នាពេលឆាប់ៗ៕

Previous articleក្លឹបដល់ទៅ ៤ បានចេញមកប្រជែងគ្នាយកកីឡាករ Jobe Bellingham
Next articleលោក Conte កាន់តែខិតជិតក្នុងការទៅដឹកនាំក្លឹបនៅអ៊ីតាលី