បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Tosin Adarabioyo បានសម្រេចចិត្តទៅកាន់ក្លឹប Chelsea ខណៈការពិភាក្សាបានធ្វើឡើងកាលពីមួយខែមុន ហើយបាននិយាយព្រមព្រៀងគ្នានៅថ្ងៃនេះ។
ការធ្វើតេស្តសុខភាពត្រូវបានកក់រួចរាល់ ដែលអាចនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ ឯកសារនឹងត្រូវចុះហត្ថលេខានៅពេលដែលធ្វើតេស្តសុខភាពរួច ហើយប្រសិនជាអ្វីៗដំណើរកាលតាមផែនការ៕