ព្រះសីហនុ៖ រសៀលថ្ងៃ០១ ខែមិថុនា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា ទៀ វិចិត្រ បានរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់មហាជនលក្ខណៈមិត្តភាព រវាងក្រុមកីឡាបាល់ទាត់មហាជន GTVC របស់អ្នកឧកញ៉ាផ្ទាល់ ជាមួយក្រុមកីឡាបាល់ទាត់មហាជន Cambodia Today ខេត្តព្រះសីហនុ នៅទីលានបាល់ទាត់ក្នុងសាលាអនុវិទ្យាលយ័សម្តេចឪ។
ចំពោះលទ្ធផលបច្ចេកទេស ក្រោយប្រកួត៩០នាទី ក្រុមកីឡាបាល់ទាត់មហាជន GTVC យកឈ្នះក្រុមកីឡាបាល់ទាត់មហាជន Cambodia Today 2-0 ។ ក្នុងឱកាសនោះអ្នកឧកញ៉ា ទៀ វិចិត្រ ក៍បានឧបត្ថម្ភថវិកាដល់ក្រុមកីឡាបាល់ទាត់ទាំងពីរក្រុម ក្នុងមួយក្រុមថវិកាចំនួនដប់លានរៀលនិងឧបត្ថម្ភថវិកាមួយចំនួនទៀត ដល់ក្រុមអាជ្ញាកណ្តាល,ក្រុមអ្នកសម្របសម្រួលការប្រកួតនិងអ្នកមើលការខុសត្រូវទីលានបាល់ទាត់នេះផងដែរ៕
ប្រភព៖ ឡេង ប៊ុននី LENG BUNNY