សៀមរាប៖ នៅសៀលថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំក្រុមបាល់ទាត់ សេនាយុត្តិធម៌ ក្រសួងយុត្តិធម៌ ប្រកួតលក្ខណៈមិត្តភាព ដើម្បីមនុស្សធម៌ ជាមួយក្រុមបាល់ទាត់ គ្រុឌមានជ័យ (សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ) ដឹកនាំដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រកួតនៅតារាងហនុមាន នៃខេត្តសៀមរាប។ (កីឡាដើម្បី មិត្តភាព និងសន្តិភាព) យុវជនត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន៕
ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ