បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Christian Falk បានអោយដឹងថាក្លឹប Manchester City កំពុងសម្លឹងរកមើលឪកាសដែលអាចចុះហត្ថលេខាយកអ្នកចាំទី Michael Zetterer របស់ក្លឹប Werder Bremen។
មានក្លឹបមួយចំនួនកំពុងសម្លឹងរកមើលការចុះហត្ថលេខាយកអ្នកចាំទីដៃទី១របស់ក្លឹប Manchester City ខណៈក្លឹបនឹងត្រូវបង្ខំចិត្តស្វែងរកនៅអ្នកចាំទីថ្មីប្រសិនជាគាត់ចាកចេញពិតមែននោះ។ កីឡាករ Stefan Ortega នឹងត្រូវប្រម៉ូតមកជាអ្នកចាំទីជម្រើសទី១ ខណៈអ្នកចាំទីដែលទិញមកថ្មីនឹងក្លាយជាអ្នកចាំទីដៃទី២៕