បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាស្ថានភាពរបស់កីឡាករ Sergi Roberto នៅក្លឹប Barca ត្រូវបានបំភ្លឺនៅថ្ងៃបន្ទាប់ ដោយឪកាសនៃការចែកផ្លូវគ្នាគឺខ្ពស់។
បន្ទាប់ពីធ្លាប់បាននិយាយព្រមព្រៀងគ្នាទៅលើកុងត្រាថ្មីកាលនៅក្រោមការដឹកនាំរបស់លោក Xavi ប៉ុន្តែនៅពេលនេះក្លឹប Barcelona កំពុងធ្វើការពិនិត្យឡើងវិញដោយសារតែបញ្ហា Financial Fair Play។ ការសម្រេចចិត្តចុងក្រោយត្រូវបានរំពឹងទុកក្នុងពេលឆាប់ៗ៕