បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Giorgio Scalvini ខ្សែការពារកណ្តាលរបស់ក្រុមជម្រើសជាតិអ៊ីតាលី និងក្លឹប Atalanta អាចនឹងខកខានការប្រកួត Euro ២០២៤ ដោយសារតែរូបគាត់ជួបនឹងបញ្ហារបួសជង្គង់។
ប្រសិនជាក្នុងករណីដែលគាត់ពិតជាមានបញ្ហារបួស ACL មែននោះ កីឡាករ Giorgio Scalvini អាចនឹងត្រូវខកខានការប្រកួត Euro ២០២៤ ក៏ដូចជាការប្រកួតដើមរដូវកាលក្រោយសម្រាប់ក្លឹបផងដែរ៕