បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Los Angeles Galaxy បានផ្ញើសំណើកិច្ចសន្យាទៅកាន់កីឡាករ Marco Reus ដែលបានក្លាយជាកីឡាករគ្មានតម្លៃខ្លួន ក្រោយចាកចេញពីក្លឹប Dortmund។
ក្លឹប LA Galaxy បានយល់ព្រមនៅតម្លៃឈ្នួលជាមួយនឹង Charlotte ក្នុងការទិញសិទ្ធិរបស់កីឡាករ Reus ខណៈក្លឹបនឹងត្រូវធ្វើការលើការផ្ទេរយករូបគាត់។ Reus ក៏បានទទួលសំណើពីក្លឹប Saudi Pro League ផងដែរ ប៉ុន្តែឥឡូវនេះគាត់កំពុងឈានទៅមុខក្នុងការពិភាក្សាជាមួយ LA Galaxy ៕