ខ្សែការពារ Giorgio Scalvini ទំនង់ជាខកខានជួយក្រុមអ៊ីតាលីនៅ Euro ២០២៤

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Giorgio Scalvini ខ្សែការពារកណ្តាលរបស់ក្រុមជម្រើសជាតិអ៊ីតាលី និងក្លឹប Atalanta អាចនឹងខកខានការប្រកួត Euro ២០២៤ ដោយសារតែរូបគាត់ជួបនឹងបញ្ហារបួសជង្គង់។

ប្រសិនជាក្នុងករណីដែលគាត់ពិតជាមានបញ្ហារបួស ACL មែននោះ កីឡាករ Giorgio Scalvini អាចនឹងត្រូវខកខានការប្រកួត Euro ២០២៤ ក៏ដូចជាការប្រកួតដើមរដូវកាលក្រោយសម្រាប់ក្លឹបផងដែរ៕

Previous articleអនាគតរបស់ Sergi Roberto អាចនឹងត្រូវក្លឹប Barca លើកយកមកពិភាក្សាជាថ្មី
Next articleMarco Reus កំពុងពិភាក្សាជាមួយក្លឹបនៅអាមេរិក