Marco Reus កំពុងពិភាក្សាជាមួយក្លឹបនៅអាមេរិក

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Los Angeles Galaxy បានផ្ញើសំណើកិច្ចសន្យាទៅកាន់កីឡាករ Marco Reus ដែលបានក្លាយជាកីឡាករគ្មានតម្លៃខ្លួន ក្រោយចាកចេញពីក្លឹប Dortmund។

ក្លឹប LA Galaxy បានយល់ព្រមនៅតម្លៃឈ្នួលជាមួយនឹង Charlotte ក្នុងការទិញសិទ្ធិរបស់កីឡាករ Reus ខណៈក្លឹបនឹងត្រូវធ្វើការលើការផ្ទេរយករូបគាត់។ Reus ក៏បានទទួលសំណើពីក្លឹប Saudi Pro League ផងដែរ ប៉ុន្តែឥឡូវនេះគាត់កំពុងឈានទៅមុខក្នុងការពិភាក្សាជាមួយ LA Galaxy ៕

Previous articleខ្សែការពារ Giorgio Scalvini ទំនង់ជាខកខានជួយក្រុមអ៊ីតាលីនៅ Euro ២០២៤
Next articleRonald Araujo មិនទាន់គិតរឿងក្លឹប Barca នោះទេ ដោយគាត់ផ្តោតសំខាន់លើរឿងផ្សេងវិញ