បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Napoli បង្កើតផែនការដំបូងជាមួយនឹងលោក Antonio Conte ខណៈដែលកីឡាករ Alessandro Buongiorno គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើននាក់ដែលគាត់កោតសរសើរ។
ការទាក់ទងដោយផ្ទាល់បានកើតឡើងនៅប៉ុន្មានថ្ងៃថ្មីៗនេះជាមួយនឹងខាងក្លឹប Torino ដើម្បីអោយខាងក្លឹប Napoliរៀបចំដាក់សំណើរផ្ទេរយកខ្សែការពាររូបនេះ។ មានក្លឹបជាច្រើនក៏មានចំណាប់អារម្មណ៏ក្នុងការចុះហត្ថលេខាយកកីឡាករ Buongiorno ប៉ុន្តែមិនទាន់មានការសម្រេចចិត្តណាមួយនោះទេ៕