សំណើរផ្ទេរ Neves របស់ Man Utd ត្រូវបានបដិសេធដោយនាយកក្លឹប Benfica

បរទេស៖ ក្លឹប Manchester United បានមានព័ត៌មានចចាមអារ៉ាមជាមួយនឹងកីឡាករ Joao Neves របស់ក្លឹប Benfica ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយក្នុងនោះតម្លៃផ្តាច់កុងត្រារបស់កីឡាករ Neves ប្រមាណ ១២០លានអឺរ៉ូ។

នេះបើយោងតាមការចេញផ្សាយរបស់កាសែតព័រទុយហ្គាល់ Record បានអះអាងថាក្លឹប Manchester United បានដាក់សំណើរតម្លៃ ៦០លានអឺរ៉ូសម្រាប់ខ្សែបម្រើកណ្តាលរូបនេះ ប៉ុន្តែត្រូវបានបដិសេធដោយនាយកក្លឹប Benfica លោក Rui Costa ។ ប្រភពដដែរបានបន្ថែមទៀតថា លោក Costa នឹងមិនធ្វើការពិភាក្សាណាមួយនោះទេប្រសិនជាសំណើរដាក់មកទាបជាងតម្លៃ ១០០លានអឺរ៉ូ។

ក្លឹប Chelsea, Manchester City, Liverpool, PSG និង Bayern Munich សុទ្ធតែទទួលបានការចាប់អារម្មណ៍លើកីឡាករវ័យក្មេង ប៉ុន្តែបិសាចក្រហមដែលពេញចិត្តខ្លាំង៕

Previous articleក្លឹបនៅ Saudi Pro League ត្រៀមធ្វើរឿងនេះ ដើម្បីអោយអ្នកចាំទី Becker ព្រមផ្ទេរ
Next articleកីឡាករ វង្ស គឹមហួត៖ មានការជំរុញលើកទឹកចិត្ត សាមគ្គីជាក្រុមទើបធ្វើឲ្យយើងក្រុមយានយន្តកម្ពុជាឈ្នះពាន នៅថៃ